(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦៦លើក (ថយចុះ១៦លើកបើធៀបនឹងឆ្នាំមុន) បណ្តាលឲ្យមនុស្សស្លាប់២៦នាក់ (ថយចុះ១១នាក់) ស្រី២នាក់ រងរបួសធ្ងន់៨៦នាក់ (ថយចុះ១៨នាក់) និងរងរបួសស្រាល៥២នាក់ (ថយចុះ៤នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១០៧គ្រឿង រួមមានម៉ូតូចំនួន៧៩គ្រឿង រថយន្តធុនតូចចំនួន២៤គ្រឿង, រថយន្តធុនធំ៤គ្រឿង និងយានផ្សេងៗចំនួន៣គ្រឿង, ថ្មើរជើង៦នាក់។
ប្រភពព័ត៌មានដដែល ប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២២លើក, ងងុយដេក២លើក មិនគោរពសិទ្ធិ៨លើក, មិនប្រកាន់ស្តាំ៦លើក , ប្រជែង១០លើក, កត្តាយានយន្ត៣លើក, បត់គ្រោះថ្នាក់៤លើក, ស្រវឹង១១លើក។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅខេត្តព្រៃវែង៥លើក ខេត្តបន្ទាយមានជ័យ២លើក ខេត្តកំពង់ចាម៣លើក ខេត្តព្រះសីហនុ៥លើក ខេត្តស្វាយរៀង៤លើក ខេត្តសៀមរាប២លើក ខេត្តកណ្ដាល២លើក ខេត្តក្រចេះ៤លើក ខេត្តកំពង់ធំ២លើក ខេត្តតាកែវ៥លើក ខេត្តកំពង់ស្ពឺ១លើក ខេត្តព្រះវិហារ១លើក ខេត្តពោធិ៍សាត់១០លើក៕