(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បាននិយាយនៅថ្ងៃ អាទិត្យនេះថា ប្រទេសរបស់ លោកស្រីនឹងអនុវត្តតាមសទ្ធិសញ្ញាអឺរ៉ុប រួមទំាងការដំណើរកាណ៍នូវនិតិវិធីចាកចេញពីសហភាពអឺរ៉ុបឱ្យបាន មុនចុងខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២ ខែកញ្ញា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោកស្រី Theresa May ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយជានឹងស្ថានីយ៍ ទូរទស្សន៍ BBC ដោយលោកស្រី បញ្ជាក់ដូច្នេះថា៖ «និតិវិធីចាកចេញពីសហភាពអឺរ៉ុប នឹងចាប់ផ្ដើមធ្វើឡើង នៅមុនពេលនៃការបោះឆ្នោតសភាអាល្លឺម៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ ២០១៧ ពោលគឺវា នឹងត្រូវធ្វើឡើងនៅមុនដំណាច់ខែមីនា ឆ្នាំ២០១៧»។
ទន្ទឹមគ្នានោះដែរ លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស បានសន្យាដែរថានឹងស្វែងដំណាក់កាលអន្តរកាល ដ៏ប្រសើរមួយ នៅក្នុងអំឡុងពេលសភាអង់គ្លេស នឹងធ្វើការសម្រេចចិត្តលើច្បាប់ ដែលនឹងត្រូវនៅតែចូលជាធរមាន នៅក្នុងចក្រភពអង់គ្លេស ព្រមទំាងកិច្ចព្រមពៀងនៃទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជាសមាជិក សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជនអង់គ្លេស៕