Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ សម្តេចតេជោ​ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា

03-10-2016 07:30

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)។ ពិធីនេះនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០២ ដោយបានបណ្តុះបណ្តាល និស្សិតរាប់ម៉ឺននាក់។ លោក ស្តើង សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ គឺជាសាកលវិទ្យាធិការនៃ CUS៕