(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦ រសៀលរបស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលជាតិបានបង្ក្រាបបទល្មើសជួញដូរ /រក្សាទុក និងប្រើប្រាស់ ៥ករណី ឃាត់ មនុស្ស ១២នាក់ (ស្រី៤នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ៥នាក់ និងមុខសញ្ញាប្រើប្រាស់៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន(ice) ០.៤០ក្រាម និង៣កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយនគរបាល៖សៀមរាប បង្រា្កប២ករណី ឃាត់ខ្លួន ៧នាក់(ស្រី៣នាក់) , ត្បូងឃ្មុំ បង្រា្កប ១ករណី(ដីកា) ឃាត់ខ្លួនម្នាក់, កំពង់ចាម បង្រា្កប ១ករណី ឃាត់ខ្លួនម្នាក់, កំពង់ឆ្នាំង បង្រា្កប ២ករណី ឃាត់ខ្លួន ៣នាក់៕