(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ប្រចាំថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ដែលជាថ្ងៃក្រោយបុណ្យភ្ជុំបិណ្ឌ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៧នាក់ បានស្លាប់ ខណៈ៤៣នាក់រងរបួសធ្ងន់ និង ២៩នាក់របួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍២៤លើក (យប់១៤លើក)។
គ្រោះថ្នាក់ចរាចរណ៍ទាំង២៤លើកបណ្តោលឲ្យខូចខាតយានយន្ត៣៩គ្រឿង ក្នុងនោះម៉ូតូ៣១គ្រឿង រថយន្តធុនតូច៧គ្រឿង និងរថយន្តធុនធំ ១គ្រឿង ហើយមូលហេតុដែលនាសឲ្យគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរលឿន ស្រវឹង បត់គ្រោះថ្នាក់ មិនគោរពសិទ្ធិ ប្រជែង មិនប្រកាន់ស្តាំ និងងងុយដេក។
ដោយឡែកបើគិតរយៈពេល៤ថ្ងៃក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្រោយបុណ្យភ្ជុំបិណ្ឌ ចាប់ថ្ងៃទី២៩ ខែកញ្ញ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៦៦លើក ស្លាប់២៦នាក់ របួសធ្ងន់៨៦នាក់ និងរបួសស្រាល ៥២នាក់៕
ព័ត៌មានលម្អិតសូមអានរបាយការណ៍ទាំងស្រុង៖