(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបសម្តែងសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះធ្វើឡើងដើម្បីពិភាក្សាលើកកម្ពស់លើការវិនិយោគ និងធ្វើធុរកិច្ចរវាងអ្នកវិនិយោគពីសហភាពអឺរ៉ុប ជាមួយកម្ពុជា។ កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់ប្រទេសទាំងអស់នៅលើសកលលោក ជាមួយគ្នានេះតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តខិតខំកៀរគរវិនិយោគិនមានសក្ដានុពលពីប្រទេសនានារួមទាំងសហភាពអឺរ៉ុបផងដែរ៕