(ភ្នំពេញ)៖ នៅមុននេះបន្តិច នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជាដែលទទួលមេដាយមាសលើក្បាច់គុណបុក្កតោឈ្មោះ ទ្រី សុថាវី ដែលបានប្រកួតនៅ ប្រទេសវៀតណាម។
សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំសូមអបអរសាទរ និងកោតសរសើ ចំពោះកីឡាករកម្ពុជាដែលទទួល មេដាយមាសលើក្បាច់គុណ បុក្កតោឈ្មោះ ទ្រី សុថាវី ដែលបានប្រកួតនៅប្រទេសវៀតណាម បន្ទាប់ពីបានឈ្នះលើគូប្រកួត កីឡាករឥណ្ឌា និងចុងក្រោយកីឡាករវៀតណាម នៅក្នុងព្រឹត្តិកាណ៍កីឡាករអាស៊ីលើឆ្នេរខ្សាច់លើកទី ៥ នៅទីក្រុងដាណាង ប្រទេសវៀតណាម»។
សម្តេចតេជោ បានបន្តថា «ខ្ញុំសូមលើកទីកចិត្ត និងកោតសរសើរចំពោះការខិតខំរបស់កីឡាករកម្ពុជាទាំងអស់ រហូតទទួល បានជ័យជំនះ នៅពេលនេះ»។
គួរបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ កម្ពុជាបានឈ្នះមេដាយមាស លើប្រភេទ កីឡាប៉េតង់ ៣វិញ្ញាសារ វ៉ូវៀតណាម ២វិញញាសារ (វិញ្ញាសារសំដែង ) និងល្បុកត្តោ (វិញ្ញាសារ ប្រយុទ្ឋ) សរុប មកទល់ម៉ោងនេះ កម្ពុជាបានឈ្នះមេដាយមាស៦ លើ៣ ប្រភេទកីឡា (៥វិញាសារ)ហើយ។ ព្រឹត្តិការណ៍កីឡាអាស៊ីលើឆ្នេរខ្សាច់ លើកទី៥ និងបិទបញ្ចប់នៅថ្ងៃស្អែក ៕