(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំនូវស្តង់កម្មវិធីវិក្កយបត្រនាំសំណាង និងការតាំងបង្ហាញរង្វាន់រថយន្ត នៅក្នុងខេត្តចំនួន៤ រួមមានខេត្តសៀមរាប កំពង់ចាម កណ្តាល និងខេត្តកំពង់ស្ពឺ។

តាមរយៈស្តង់កម្មវិធីវិក្កយបត្រនាំសំណាង លោកអ្នកនឹងបានយល់ដឹងពីរបៀបចុះឈ្មោះប្រើប្រាស់កម្មវិធី និងបង្ហោះវិក្កយបត្រ មកអគ្គនាយកដ្ឋានពន្ធដារ និងមានឱកាសទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើន។

* ខេត្តសៀមរាប នៅថ្ងៃទី២០, ២១, ២២ ខែកញ្ញា ឆ្នាំ២០២៤ ទីតាំង: សួនព្រះរាជដំណាក់, Google map: shorturl.at/jCbQ1

* ខេត្តកំពង់ចាម នៅថ្ងៃទី២៨, ២៩ ខែកញ្ញា ឆ្នាំ២០២៤ ទីតាំង: សួនមាត់ទន្លេក្រុងកំពង់ចាម, Google map: shorturl.at/fY91v

* ខេត្តកណ្តាល នៅថ្ងៃទី១២, ១៣ ខែតុលា ឆ្នាំ២០២៤ ទីតាំង: សួនមាត់ទន្លេក្រុងតាខ្មៅ, Google map: shorturl.at/jQBt5

* ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩, ២០ ខែតុលា ឆ្នាំ២០២៤ ទីតាំង: ស្ថានីយប្រេងឥន្ធនៈកាល់តិច, Google map: shorturl.at/7mslp

សូមជម្រាបថា សូមសាធារជនទាំងអស់ អាចបន្តចូលរួមប្រើប្រាស់ និងបញ្ចូលវិក្កយបត្រឲ្យបានច្រើន តាមកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ដែលអាចធ្វើការទាញយក (Download) ដោយឥតគិតថ្លៃពី App Store ឬ Play Store ដើម្បីជាការរួមចំណែកលើកកម្ពស់អនុលោមភាព សារពើពន្ធ និងកាត់បន្ថយការគេចវេះពន្ធ និងជាពិសេសសាធារណជន ដែលបានបញ្ចូលវិក្កយបត្រ តាមកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) នឹងអាចមានសំណាងឈ្នះរង្វាន់ធំៗ ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់ការចាប់រង្វាន់រៀងរាល់ ៦ខែម្តង៕