(ភ្នំពេញ)៖ ការប្រកាសលទ្ធផលផ្លូវការ នៃការប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ នឹងបិទផ្សាយជាសាធារណៈនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះទៅ នៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ដែលបេក្ខជនបានដាក់ពាក្យ និងប្រឡងកាលពីពេលកន្លងទៅ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា ឆ្លងកាត់ការប្រឡងនេះ បេក្ខជនដែលមានគ្រប់លក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ចំនួន១,១០៣នាក់ ក្នុងនោះ ជាប់ជាស្ថាពរ ចំនួន១,០៣១នាក់ និងជាប់បម្រុង ចំនួន៧២នាក់ ក្នុងចំណោមបេក្ខជនដែលដាក់ពាក្យសរុបជាង៧,០០០នាក់៕