Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកស្អែកនេះ សម្តេចតេជោ​ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា

02-10-2016 20:24

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញ ជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)។ ពិធីនេះនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០២ ដោយបានបណ្តុះបណ្តាល និស្សិតរាប់ម៉ឺននាក់។ លោក ស្តើង សុខុម  អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ គឺជាសាកលវិទ្យាធិការនៃ CUS៕