Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ថោង ខុន៖ «កីឡាការិនីកម្ពុជាមួយរូប ទទួលបានមេដាយមាស លើការប្រកួតក្បាច់គុនល្បកត្តោ»

02-10-2016 19:19

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់អង្គភាព Fresh News  នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះថា  កម្ពុជាពិតជាអស្ចារ្យណាស់ ដែលអាចដណ្តើមមេដាយមាស លើការប្រកួត ល្បុកត្តោ ជាប្រភេទកីឡាមួយ បែបដែលពិបាកក្នុងការប្រកួត។

លោក ថោង ខុន បានបញ្ជាក់បែបនេះ ក្រោយពេលដែល  កញ្ញា ទ្រី សុ ថាវី (កម្ពុជា) នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ បានឈ្នះមេដាយមាស លើគូរប្រកួត វៀតណាម បន្ទាប់ពីបានឈ្នះឥណ្ឌា លើវិញ្ញាសារប្រយុទ្ឋ (Traditional Martial Art) ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីលើឆ្នេរខ្សាច់ លើកទី៥ នៅទីក្រុងដាណាង វៀតណាម។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់ឲ្យដឹងថា «អ្វីដែលខ្ញុំចង់ឃើញបំផុត គឺជ័យជំនះនៃក្បាច់គុនល្បុកត្តោខ្មែរនៅលើសង្វៀន ប្រយុទ្ឋអន្តរជាតិ។ ខ្ញុំស្រឡាញ់ក្បាច់គុនល្បុកត្តោណាស់ ព្រោះមើលទៅពិបាកនឹងរកក្បាច់គុនបុរាណ (traditional martial art) ណាដែលអាចដណ្តើមបានជ័យជំនះ លើល្បុកត្តោដោយងាយស្រួលនោះទេ។ ឥឡូវនេះ យើងបានជោគជ័យហើយ»

គួរបញ្ជាក់ថា គិតមកដល់ថ្ងៃនេះកម្ពុជា បានឈ្នះមេដាយមាស លើប្រភេទកីឡាប៉េតង់ ៣វិញ្ញាសារ វ៉ូវៀតណាម ២វិញញាសារ (វិញ្ញាសារសំដែង) និងល្បុកត្តោ (វិញ្ញាសារ ប្រយុទ្ឋ) សរុបមកទល់ម៉ោងនេះ កម្ពុជាបានឈ្នះមេដាយមាស៦ លើ៣ប្រភេទកីឡា (៥វិញាសារ) ហើយ។ ព្រិត្តិការណ៍កីឡាអាស៉ីលើឆ្នេរខ្សាច់លើកទី៥ និងបិទបញ្ចប់នៅថ្ងៃស្អែក៕