(ភ្នំពេញ)៖ មូលនិធិ ម៉េងលី ជេ. គួច របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្រោមកិច្ចសហការ ជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានបរិច្ចាគនូវមីម៉ាម៉ាចំនួន ៤៨ កេស ជូនទៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការឧបត្ថម្ភទៅដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែន។

មូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក៏បានបានរៀបចំ កម្មវិធីសប្បុរសធម៌ និងបរិច្ចាគកង់ ឯកសណ្ឋានសិស្ស កាតាប សម្ភារសិក្សា សម្ភារកីឡា ម៉ាស៊ីនព្រីន សៀវភៅកម្មវិធី​សិក្សាគោល និងសម្លៀកបំពាក់ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាគោកត្រប់ (ឧបសម្ព័ន្ធនៃសាលាបឋមសិក្សាជំនុំរាជ្យ) ដែលមានទីតាំងស្ថិតនៅភូមិជំនុំរាជ្យ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាបផងដែរ៕