(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលាឆ្នាំ២០១៦នេះ សាធារណៈជន អាចចូលរួមបោះឆ្នោត គាំទ្របេក្ខជន បេក្ខនារី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ៨ នៅលើ Website សម្តេចតេជោនាយករដ្ឋមន្រ្តី http://spm.samdechhunsen.gov.kh/ ។
នេះបើតាមការបង្ហោះឲ្យដឹងពីFacebook Page សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ។
Facebook Page សម្តេចតេជោហ៊ុន សែនដដែល បានបញ្ជាក់ថា ការបោះឆ្នោតគាំទ្របេក្ខជន បេក្ខនារី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៨ នឹងបិទបញ្ចប់នៅ ម៉ោង ៦៖00 ល្ងាច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ ។
គួរបញ្ជាក់ថា បេក្ខជននិងបេក្ខនារី ជ័យលាភី Top-10 ទាំង១០នាក់ ដែលបានទទួលការគាំទ្រច្រើនជាងគេនៅលើWebsite សម្តេចតេជោ គឺនឹងយកទៅបោះឆ្នោត យកលេខ១ (Top 1) នៅលើ Facebook សម្តេចតេជោ នៅថ្ងទី 0៥–0៧ តុលា ឆ្នាំ២០១៦ ចប់ម៉ោង ៦៖00 ល្ងាច៕