Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ហែម វណ្ណឌី អនុញ្ញាតឲ្យឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូ ចូលជួបពិភាក្សាការងារ

18-09-2024 20:23

(ភ្នំពេញ)៖ នាថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា បានដឹកនាំប្រតិភូសមាជិក សមាជិកា ចូលជួបពិភាក្សាការងារ និងសុំអនុសាសន៍ អំពីនីតិវិធីនាំផលិតផលកសិផលខ្មែរ ឆ្លងកាត់ប្រទេសថៃ ទៅកាន់ប្រទេសទី៣ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។