(កំពង់ឆ្នាំង)៖ លោកអភិបាលខេត្ត និងលោកស្រីអ្នក តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមនិងថ្នាក់ដឹកនាំ ស្រុក-ខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួម ក្នុងអង្គវេទិកាសាធារណៈក្រោមអធិប តីភាពលោកបណ្ឌិត លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយយុទ្ធសា ស្ត្របច្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសា ស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយនិងកម្មវិធីកែទ ម្រង់នានារបស់រាជរដ្ឋាភិបាល។
វេទិកាខាងលើនេះក៏មានការចូលរួមពីសមាជិកក្រុម ការងារមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូ ឃុំខុនរ៉ង់ ឃុំកំពុងព្រះគគីរ ឃុំមេលំ ឃុំផ្សារ និងឃុំត្រពាំងចាន់ក្នុងស្រុកបរិបូណ៌។
ក្នុងអង្ពវេទិកាសាធារណៈខាងលើនេះ មានបងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួន ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឲ្យ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានណែនាំក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បម្រើ និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព លោកអភិបាលបានផ្ដាំផ្ញើដល់អាជ្ញាធរមូ លដ្ឋានត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារ ណៈសុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបន្តខិតខំពង្រឹងការអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាក់ដើម្បីបង្ការទប់ស្កាត់បង្ក្រាប បទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទដែលកើតមាននៅក្នុងមូលដ្ឋាន។
ជាពិសេសត្រូវចុះពិនិត្យនិងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋតាមរយៈការជួបប្រាស្រ័យទាក់ទងតាមសហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋានឲ្យបានញឹកញាប់ និងនៅគ្រប់ មូលដ្ឋាន។
ដោយត្រូវបន្តខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវបន្តខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឲ្យអស់ពី ចិត្តពីថ្លើមសំដៅបង្កើនភាពជឿជាក់ និងមានទំនុកចិត្ត និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំ ក៏ដូចជាមានការជឿជាក់មកលើរាជរដ្ឋាភិបាលរបស់យើងផងដែរ៕