(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៩លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ រងរបួសធ្ងន់១៩នាក់ និងរងរបួសស្រាល១០នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន២០គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងថ្មើរជើង២នាក់។
ប្រភពព័ត៌មានដដែល ប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៧លើក, មិនគោរពសិទ្ធិ២លើក, មិនប្រកាន់ស្តាំ២លើក , ប្រជែង១លើក, កត្តាយានយន្ត២លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៣២នាក់ (យប់១៧នាក់)។
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៥២២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៤៧គ្រឿង និងពិន័យសរុប ចំនួន ៤៧៥គ្រឿង៕