(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេចរណ៍ បានឲ្យដឹងថា នៅឆ្នាំនេះ ក្រៅពីទៅធ្វើបុណ្យនៅវត្តអារាម បងប្អូនប្រជាពលរដ្ឋនាំគ្នា ទៅកម្សាន្ដនៅរម្មណីយដ្ឋានទេសចរណ៍នានា ច្រើនជាងឆ្នាំមុនៗ។
លោករដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នេះ យ៉ាងដូច្នេះថា «ឆ្នាំនេះ ក្រៅពីទៅធ្វើបុណ្យនៅតាមវត្តអារាម ប្រជាពលរដ្ឋបាននាំគ្នា ទៅកម្សាន្ដនៅតាមរម្មណីយដ្ឋានទេសចរណ៍ ច្រើនជាងឆ្នាំមុនៗ ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជា មានសន្ដិភាព ស្ថេរភាពនយោបាយ មានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចល្អប្រសើរ ពលរដ្ឋមានជីវភាពធូរធារ ហើយប្រជាពលរដ្ឋមានថវិកាគ្រប់គ្រាន់ សម្រាប់ទិញមធ្យោបាយផ្សេងៗ ដើម្បីធ្វើដំណើរកម្សាន្ដ យ៉ាងសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព មិនមានភាពភ័យខ្លាចអ្វីទាំងអស់»៕
សូមទស្សនា រូបភាពដ៏ស្រស់ស្អាត នៃរម្មណីយដ្ឋាននានា ដែលភ្ញៀវទេចរ បានទៅទស្សនា នៅខាងក្រោមនេះ៖
រូបភាពនៅសហគមន៏ទេសចរណ៏ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាកង
ខេត្តកំពត ប្រជាពលរដ្ឋនាំគ្នាទៅកំសាន្តនៅតាមដងព្រែក កំពតដែលមាន ទេសភាពស្រស់ស្អាត ទីក្រុងមាត់ព្រែក ទឹកឈូ ភ្នំបូកគោ ។ល។
រូបភាពបងប្អូនប្រជាពលរដ្ឋទៅកំសាន្តនៅទំនប់ម្កាក់ ស្រុកជីក្រែង ខេត្តសៀមរាប
សហគមទេសចរណ៏ធម្មជាតិត្រាវកុដ្ឋ ស្រុកប្រាសាទបាកង ខេត្តសៀមរាប
ទិដ្ឋភាពបូកគោពេលនេះ
វត្តអារាមនានា ដែលបងប្អូនប្រជាពលរដ្ឋ នាំគ្នាទៅធ្វើបុណ្យ