(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានគូសបញ្ជាក់ថា ការបង្ហោះផ្សាយរបស់ក្រុមឧទ្ទាម The Cambodia Daily ពីសម្ដីរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា​វៀតណាម​​នឹង​កាត់យក​ដី​ខ្មែរ​ទំហំ ៥១​គីឡូម៉ែត្រ​ការ៉េ ​ក្នុង​ខេត្ត​មណ្ឌលគិរី គឺជាព័ត៌មានក្លែងក្លាយ!

សូមបញ្ជាក់ថា អតីតទណ្ឌិត អ៊ុំ សំអាន ធ្លាប់បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកចំពោះការតែងតែបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕