(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ មេឃងងឹតចុះអាប់ មានពពកច្រើន កម្លាំងខ្យល់បក់កន្ត្រាក់ម្តងៗមធ្យម ភ្លៀងធ្លាក់ដោយកន្លែង និងរលកទឹកសមុទ្រយោលយោគ នៅតាមចន្លោះឃ្លងបង្គួរ។ ឆ្នេរអូរឈើទាលខ្យល់បក់មធ្យម និងទឹករលកយោលមធ្យម។
លោកស្នងការបានបញ្ជាក់ថា «អាកាសធាតុបែបនេះ ប្រជាពលរដ្ឋ ប្រជានសាទ និងភ្ញៀវទេសចរទាងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបញ្ហាណាមួយកើតឡើង»។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា «គិតត្រឹមម៉ោង ០៨និង០៥នាទី ថ្ងៃទី០១ខែតុលាឆ្នាំ២០១៦ នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរភ្ញៀងធ្លាក់ដោយច្រើនកន្លែង។ កំលាំងខ្យល់បក់កន្ត្រាក់ម្តងៗបង្គួរនិងទឹក រលកយោលមធ្យម នៅចន្លោះឃ្លង។ ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្សល់បក់បង្គួរនិងទឹករលកយោលមធ្យម។អាកាសធាតុបែបនេះ ស្ថិតក្នុង ការ ប្រុងប្រយត័្នខ្ពស់»។
យ៉ាងណាក៏ដោយលោកស្នងការ បានបន្ថែមថា កម្លាំងនគរបាល បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមរួចជាស្រេច ដើម្បីចេញជួយអន្តរាគមន៍ បើសិនមានហេតុការណ៍ណាមួយកើតឡើងនោះ៕