Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងវប្បធម៌៖ «ក្រមសីលធម៌នៃអ្នកសិល្បៈ» មានដាក់ពិន័យពីអ្នកសិល្បៈ និងកោតសរសើរអ្នកសិល្បៈ !

01-10-2016 08:10

(ភ្នំពេញ)៖ «ក្រមសីលធម៌នៃអ្នកសិល្បៈ» មាន៦ផ្នែក និង១៣ប្រការ ដែលមានខ្លឹមសាររួមចែកពីកាតព្វកិច្ច ទូទៅនៃអ្នកសិល្បៈ ការដាក់ពិន័យ ដោយមានការផ្សព្វផ្សាយ ជាសាធារណៈ ចំពោះអ្នកសិល្បៈ ដែលមានកំហុសឆ្គង ធ្ងន់ធ្ងរចំពោះទំនៀមទំលាប់ ប្រពៃណី ព្រមទាំង ក៏មានការកោតសរសើរ ជាសាធារណៈ ចំពោះអ្នកសិល្បៈ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងផលប្រយោជន៍បុគ្គល ដើម្បីបុព្វហេតុរប្បធម៌ របស់ជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលអង្គសិក្ខាសាលាពិគ្រោះយោបល់ «ក្រមសីលធម៌នៃអ្នកសិល្បៈ»។

ក្រោយពីបានពិគ្រោះយោបល់ ផ្លាស់ប្តូរយោបល់គ្នារួចមក អង្គសិក្ខាសាលា បានឯកភាពគ្នា ទាំងស្រុងលើទម្រង់ និងខ្លឹមសារនៃ «ក្រមសីលធម៌នៃអ្នកសិល្បៈ» ដែលបានរៀបចំ ឡើងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាមួយ ស្តីពី«ក្រមសីលធម៌នៃអ្នកសិល្បៈ » ដែលជាសំណុំវិធាន និងជាផែនទីចង្អុលផ្លូវ សម្រាប់អ្នកសិល្បៈប្រតិបត្តិ ក្នុងគោលដៅលើកកម្ពស់សិត្យានុភាពជាតិ និងដើម្បីទប់ស្កាត់ផលប៉ះពាល់ដែលមានលក្ខណៈអិវជ្ជមានដល់ទំនៀមទំលាប់ ប្រពៃណីរបស់ជាតិជាដើម៕