(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ បានបង្ហាញការយល់ឃើញថា បញ្ហាអតិផរណា និងវិបត្តិសេដ្ឋកិច្ច និងថាមពល នៅអាមេរិកអាចនឹងត្រូវបានដោះស្រាយ បើសិនជាលោក ដូ ណាល់ត្រាំ ឈ្នះឆ្នោតនាខែវិច្ឆិកា ខាងមុខនេះ។ ការបញ្ជាក់បែបនេះលោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
បើតាមការបញ្ជាក់ពីលោកបណ្ឌិត កា ម៉ាធុល បញ្ហាអតិផរណា ដែលអាមេរិកបន្តជួបប្រទះបានបង្ហាញគណបក្រប្រជាធិបតេយ្យមិនមានសមត្ថភាពក្នុងការដោះស្រាយវិបត្តិនេះឡើយ ព្រោះវិបត្តិនេះបានកើតឡើងតាំងពីចុងសម័យដឹកនាំរបស់លោក ដូ ណាល់ត្រាំ ដោយសារតែវិបត្តិ Covid-19។
បន្ថែមពីនេះ ការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទៅលើប្រទេសរុស្ស៊ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន ជាហេតុធ្វើឱ្យអាមេរិកខ្លួនឯងរងនូវវិបត្តិថាមពល ដែលជាហេតុទាញឱ្យសេដ្ឋកិច្ចរបស់ប្រជាជនអាមេរិកកាន់តែប៉ះពាល់បន្ថែមទៀត។ កត្តានេះនាំឱ្យការដាក់ចេញនូវគោលនយោបាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនភ្លាមៗ របស់លោក ត្រាំ អាចជួយដល់សេដ្ឋកិច្ចអាមេរិក និងប្រជាជនអាមេរិកផ្ទាល់តែម្ដង។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងទាំងស្រុងរបស់លោកបណ្ឌិត កា ម៉ាធុល ដូចតទៅ៖