(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា បើសិនជាលោក ដូ ណាល់ត្រាំ ឈ្នះឆ្នោតនោះពិភពលោកនឹងស្រងាកចិត្ត ជុំវិញបញ្ហាអយុត្តិធម៌សង្គម តាមរយៈគោលនយោបាយ America First របស់លោក ដូ ណាល់ត្រាំ។ ការបញ្ជាក់បែបនេះរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
តាមរយៈគោលនយោបាយ America First របស់លោក ដូ ណាល់ត្រាំ នៅពេលដែលលោកឈ្នះឆ្នោតនោះ សង្រ្គាមនៅអ៊ុយក្រែន អាចត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស ប៉ុន្តែការបញ្ចប់នោះអាចផ្ដល់យុត្តិធម៌កម្រិតណាដល់អ៊ុយក្រែន? នោះហើយជាអ្វីដែលពិភពលោក មានការព្រួយបារម្ភជុំវិញបញ្ហាយុត្តិធម៌ នៅលើពិភពលោក ព្រមជាមួយបញ្ហាជនអន្តោប្រវេសន៍ ដែលធ្លាប់កើតឡើងយ៉ាងខ្លាំង នៅក្នុងមស័យដឹកនាំរបស់លោកត្រាំ នាពេលកន្លងមក។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាទាំងស្រុងដូចតទៅ៖