(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ បានបញ្ជាក់ឱ្យដឹងថា គោលនយោបាយដំឡើងពន្ធ លើទំនិញរបស់ចិន ក្នុងទីផ្សារអាមេរិក វាពិតជាប៉ះពាល់ដល់អាមេរិកមែន ប៉ុន្តែទទួលបានផលចំណេញដល់ទៅ ៣ចំណុចសំខាន់ៗ។ លោកបណ្ឌិតបញ្ជាក់ឱ្យដឹងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍មុន។

ផលចំណេញទាំង ៣ចំណុចដែលសហរដ្ឋអាមេរិកអាចទទួលបានពីការដំឡើងពន្ធលើទំនិញចិនមានដូចជា៖ ទី១/ ទប់ស្កាត់ BRI របស់ចិនដែលកំពុងតែរីកចម្រើន, ទី២/ ទប់ស្កាត់បច្ចេកវិទ្យាកងទ័ព និងទី៣/ ទប់ស្កាត់បច្ចេកវិទ្យា Ai ដែលចិនកំពុងតែប្រកួតប្រជែងជាមួយអាមេរិក។

បើតាមការវិភាគរបស់លោកបណ្ឌិត ការដាក់ចេញនូវគោលនយោបាយដាក់ពន្ធលើទំនិញអាមេរិកនេះ អាចនឹងធ្វើឱ្យលោក ដូណាល់ ត្រាំ អាចឈ្នះការបោះឆ្នោតនៅអាមេរិកនាខែវិច្ឆិកា ខាងមុខ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងទាំងស្រុងរបស់លោកបណ្ឌិត កា ម៉ាធុល ដូចតទៅ៖