គ្រឿងញៀនបំផ្លាញអនាគតអ្នក! មនុស្ស២នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃម្សិលមិញ
01-10-2016 07:33
(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ៣០ កញ្ញា ២០១៦ គិតត្រឹមម៉ោង ១៦រសៀល បានឲ្យដឹងថា កម្លាំងនគរបាលជាតិបានបង្ក្រាបបទល្មើសជួញដូរ /រក្សាទុក និងប្រើប្រាស់ ២ករណី ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ០.១៦ក្រាម និងកញ្ឆាក្រៀម២.២គីឡូក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ នគរបាលខេត្តបន្ទាយមានជ័យ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តតាកែវ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់៕