(ព្រះវិហារ)៖ អគ្គិភ័យដែលបានកើតឡើងនៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ជាប់ស្ថានីយ៍សាំង ហ្គាស ត្រូវបានរលត់ទៅវិញជាស្ថាពរហើយ នៅម៉ោង៨៖៥០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយមានការអន្ដរាគមន៍ពីសមត្ថកិច្ច ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់៤គ្រឿង ហើយអគ្គិភ័យនេះ បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់៤ខ្នង ព្រមទាំងទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រហែលជាង១លានដុល្លារ។
អាជ្ញាធរមូលដ្ឋាន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា មូលហេតុដែលនាំឲ្យមាន អគ្គិភ័យនេះឆាបឡើង សមត្ថកិច្ចមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែគ្រាន់តែដឹងថា ផ្ទះដែលឆាបឆេះនេះមានចំនួន៤ខ្នង គឺជាផ្ទះដែលលក់គោយន្ដ និងម៉ូតូ ហើយទ្រព្យសម្បត្តិដែលខូចខាតគិតជាទឹកប្រាក់ប្រហែលជាង ១លានដុល្លារ។
មន្ដ្រីដដែលបន្ថែមថា ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់៤គ្រឿង៕