Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមយុវជន៖ «បង្គោលព្រំដែន អត់បាត់ទៅណាទេ មើលឃើញផ្ទាល់ភ្នែកទើបដឹងថា ការផ្សព្វផ្សាយរបស់បុគ្គលមួយចំនួន ពីបញ្ហាព្រំដែនជារឿងមិនពិត» (Video inside)

16-09-2024 12:27

(ភ្នំពេញ)៖ ក្នុងឱកាសចុះទស្សនាដោយផ្ទាល់នៅតាមបន្ទាត់ព្រំដែន ក្រុមយុវជនជាច្រើនរូប បានលើកឡើងស្របគ្នាថា ពេលចុះមកដល់ព្រំដែន ទើបដឹងថា ព្រំដែនកម្ពុជា មិនបាត់ទៅណានោះទេ ហើយបង្គោលព្រំដែនត្រូវបានចាក់គ្រឹះយ៉ាងជ្រៅ និងមានភាពរឹងមាំ ពេលមកមើលឃើញផ្ទាល់ភ្នែក ទើបដឹងថាការផ្សព្វផ្សាយរបស់បុគ្គលមួយចំនួន ពីបញ្ហាព្រំដែនថាទឹកដីកម្ពុជា បាត់ទៅបរទេស គឺជារឿងមិនពិត។

ក្រុមយុវជន ក៏សំណូមពរដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលនៅមានការសង្ស័យ ចំពោះការកាត់ទឹកដីឱ្យប្រទេសជិតខាង សូមឱ្យពួកគាត់ឆ្លៀតពេលវេលា មកទស្សនាដោយផ្ទាល់នៅទីនេះ ដើម្បីផ្ទៀងផ្ទាត់ជាក់ស្តែង។ ខណៈផ្លូវក្រវាត់ព្រំដែន ត្រូវបានសាងសង់ល្អ សម្រាប់សម្រួលដល់ការធ្វើដំណើរ។

សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕

សូមស្តាប់ការលើកឡើងរបស់យុវជនដូចខាងក្រោម៖