(ភ្នំពេញ)៖ ព្រឹត្តិការណ៍ GUMBALL3000 គឺជាព្រឹត្តិការណ៍ដែលប្រមូលផ្ដុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ជាពិសេសវត្ដមាននៃកំពូលតារាល្បីៗ លំដាប់ប្រទេស និងសកលលោកចូលរួមក្នុងព្រឹត្ដិការណ៍នេះ។

ធនាគារ ជីប ម៉ុង នឹងមានវត្តមានមួយថ្ងៃទៀត ក្នុងព្រឹត្ដិការណ៍ជាប្រវត្ដិសាស្រ្ដនេះ នៅថ្ងៃទី១៦ ខែកញ្ញា នៅខេត្ដសៀមរាប។

មហាជនទាំងអស់អាចចូលរួមសកម្មភាពសប្បុរសធម៌តាមរយៈព្រឹត្តិការណ៍ដ៍ធំ GUMBALL3000 នៅកម្ពុជា ដែលនឹងរៀបចំឡើងនៅខែកញ្ញា ក្រោមការជ្រោមជ្រែងពីក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។

ថវិកាដែលទទួលបានពីការបរិច្ចាគ នឹងជូនទៅកាន់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

សម្រាប់លោកអ្នកមានបំណងចង់បរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់ លោកអ្នកអាចធ្វើបានភ្លាមៗ ដោយស្គែនតាមរយៈ KHQR របស់ធនាគារ ជីប ម៉ុង ខាងក្រោម
#ChipMongBank #Trustedbank #ChipMongGroup #Gumball3000inCambodia #Gumball3000៕

https://www.tiktok.com/@chipmongbank/video/7414816970702359816

@chipmongbank JB បរិច្ចាគប្រាក់ដែលទទួលបានទាំងអស់ពី ឧកញ៉ា លាង ពៅ តាមរយៈធនាគារ ជីប ម៉ុង ជូនទៅមន្ទីរពេទ្យកុមាអង្គរ🥰 #chipmongbank #gumball3000xchipmong #chipmong #jbhaircut #jb ♬ original sound - CHIP MONG BANK