(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដឹកនាំដោយលោក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងលោកស្រី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននិមន្ដព្រះសង្ឃ ធ្វើពិធីសាសនា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងរម្លឹកគុណដល់ ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន។
ពិធីនេះដែរ ក៏មានការចូលរួម ពីលោក លោកស្រី ថ្នាក់ដឹកនាំជាច្រើននាក់ផងដែរ ដែលបានធ្វើនៅសារមន្ទីរនរៈបុរី ជារៀងរហូតមក៕