(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ១រូប នៅក្នុងចំណោមក្រុមប្រជាពលរដ្ឋជាង ២០០នាក់ ដែលចុះទស្សនាកម្សាន្តនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអះអាងថា លោកបានមើលឃើញយ៉ាងច្បាស់ថា ព្រំដែនកម្ពុជា មិនមានការបាត់បង់ ដូចពួកប្រឆាំងចោទប្រកាន់នោះទេ គឺមានភាពត្រឹមត្រូវទាំងអស់ សូមប្រជាពលរដ្ឋទុកចិត្តមកលើរាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងបោះបង្គោលព្រំដែនកម្ពុជា-ឡាវ និងវៀតណាម។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់សូមកុំជឿលើការញុះញង់របស់ក្រុមប្រឆាំងឱ្យសោះ ដើម្បីបង្កបញ្ហាដល់សង្គមជាតិ ជាពិសេសសូមកុំឱ្យធ្លាក់ខ្លួនចាញ់កលល្បិចក្រុមប្រឆាំង ដែលមានចេតនាអាក្រក់ឡើងកាន់អំណាច ដោយខុសច្បាប់ជាដើម។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានមកឃើញជាក់ស្តែង ដើម្បីផ្តល់ភាពយុត្តិធម៌ដល់រដ្ឋាភិបាលទាំងអស់គ្នា គឺគ្មានការក្លែងបន្លំបាននោះទេ សូមផ្តាំផ្ញើដល់យុវជន ប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់របស់ពួកប្រឆាំង ពួកអគតិមួយចំនួនដែលឆ្លៀតឱកាសបំផ្លាញរាជរដ្ឋាភិបាលកម្ពុជាយើងឱ្យសោះ»

សូមបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃនេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕

សូមស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋដូចខាងក្រោម៖