(ភ្នំពេញ)៖ ស្ត្រីវ័យក្មេងម្នាក់ដែលកំពុងស្ថិតនៅ ក្នុងមណ្ឌលអប់រំព្រៃស្ពឺត្រូវបានយុវជន ២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម សំរុកចូលទៅរំដោះយកចេញ តែត្រូវបានសមត្ថកិច្ច ដេញបង្ក្រាបដោយចុងក្រោយ ឃាត់ខ្លួនបានម្នាក់រួម ជាមួយស្ត្រីខាងលើ។
ចំណែកបក្ខពួកគេម្នាក់ទៀត បានរត់គេចខ្លួនបាត់ដែលអ្នករត់គេចខ្លួន នេះគេអះអាងថាត្រូវជាសង្សា របស់ស្ត្រីខាងលើផងដែរ។ ហេតុការណ៏នេះ បានកើតឡើងនៅវេលាថ្ងៃត្រង់ ទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងមណ្ឌលអប់រំ កែប្រែព្រៃស្ពឺ មានទីតាំងនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធ៌សែនជ័យ។ ស្ត្រីដែលជាប់នៅក្នុងមណ្ឌលហើយ ត្រូវបានគេចូលទៅរំដោះចេញ នោះមានឈ្មោះ គីម ស្រីពេជ្រ អាយុ ២៤ឆ្នាំមានស្រុកកំណើត នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ចំណែកជនសង្ស័យ ដែលឃាត់ខ្លួនបានមានឈ្មោះ អ៊ុង រតន: ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំត្រលោកបែក ស្រុកកំណើត នៅខណ្ឌទួលគោក រាធានីភ្នំពេញ។
ដោយឡែកជនសង្ស័យម្នាក់ ដែលរត់គេចខ្លួនបាត់នោះមិនត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ ដោយគ្រាន់តែដឹងថាត្រូវជា សង្សាររបស់នារីខាងលើ។ សេចក្ដីរាយការណ៏បានអោយដឹងថា នៅមុនកើតហេតុគេបានឃើញ យុវជនខាងលើប្រដាប់ដោយអាវុធខ្លីមួយដើម បានសំរុកចូលទៅរំដោះយកនារី ខាងលើចេញមកក្រៅដើម្បីរត់គេចខ្លួន តែក៏ត្រូវអ្នកយាម និសមត្ថកិច្ចដឹង ប្រដេញចាប់តាំងពី កន្លែងកើតហេតុ រហូតដល់ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបាននាំយក ទៅធ្វើការសួរនាំពីមូលហេតុបន្ត៕