(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ អមដំណើរដោយ លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ព្រមទាំងសហការី បាននាំយកនូវគ្រឿងបរិក្ខា ទៅប្រគេនដល់ព្រះសង្ឃ ៤វត្តនៅក្នុងក្រុងបាវិត គឺវត្តពោធិថ្មី (ហៅវត្តបាវិត ) វត្តបុព្វារាម(ហៅវត្តព្រៃយាយ) វត្តតាឡុក និងវត្តតាពៅ ស្ថិតនៅ​សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឧទិសដល់ដួងវិញ្ញាណខណ្ឌ បុព្វការីជនដែលបានចែកឋាន។

ក្នុងពិធីនេះលោក​​មេបញ្ជាការ បានប្រគេនដល់ព្រះសង្ឃគង់នៅ វត្តទាំ៤ មាន​១០០អង្គ ចំនួន៣លានរៀល ជូនអាចារ្យគណកម្មាវត្ត​៤៨នាក់ ចំនួន១,៤៤០,០០០រៀល ព្រមទាំងប្រគេននូវបរិក្ខាក្នុង ទទួលបាន អង្ករ៥០គីឡូក្រាម មីយើង១កេះធំ ទឹកក្រូច៥កេះ ទឹកសុទ្ធ៥កេះ ទឹកដោះគោ១កេះធំ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យូ តែ២កញ្ចប់ធំ ស្ករស៥ គីឡូក្រាម ប៊ីចេង៥គីឡូក្រាម និងចង្ហាន់១ស្រាក់ ស្លាដក់១កញ្ចប់ ថវិកាសម្រាប់កសាងវត្តទាំង៤គឺ សរុបមាន ៤,៦៩៣,០០០ រៀល និងចូលកសាងបង្ហើយ នូវបល្លង្កព្រះលើសាលាឆាន់វត្តតាពៅ ចំនួន១,៥០០ដុល្លារ ទៀតផង៕