(ព្រះវិហារ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំង សហការី នៅថ្ងៃទី១៤ ខែកញ្ញានេះ បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ប្រមាណ ៣០០នាក់ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលចូលមកដល់ក្នុងពេលខាងមុខ។
នៅក្នុងឱកាសចុះ ជួបសូរសុខទុក្ខ និងសំណេះសំណាលនោះ បណ្ឌិត កៅ ថាច ក៏បានថ្លែងអំណរគុណដល់ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ ៨ និងបងប្អូនពលទាហានទាំងអស់ដែលបានខិតខំការពារបូរណភាពទឹកដីកម្ពុជា មិនអោយបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រ។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រតិភូ និងសហការី ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ មីប្រេងឆា ឆាយប៉ូវ អន្សមជ្រូក អន្សមចេក និងថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ តំបន់ប្រាសាទព្រះវិហារ ។
បន្ទាប់ពីសំណេះសំណាលនិងសួរសុខ ទុក្ខរួចមក , លោកបណ្ឌិត កៅ ថាច ព្រមទាំង គណៈប្រតិភូអមដំណើរ បានអញ្ជើញទៅសួរសុខទុក្ខដល់បងប្អូនយុទ្ធជនដែលកំពុងឈរជើងនៅខ្សែបន្ទាត់ព្រំដែនក្នុងកងវរ:សេនាតូចទាំង៥ ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៨ ផងដែរ៕