(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំនួនតួលេខអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp បានកើនឡើងរហូតដល់ជិត៣០ម៉ឺននាក់ហើយ ដោយត្រឹមរយៈពេលជាង២ខែមកនេះ ពោលគឺក្រោយពី សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនាំគ្នាប្រើប្រាស់កម្មវិធី CoolApp ស្នាដៃរបស់ខ្មែរ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

CoolApp និយាយច្បាស់ ផ្ញើសារលឿនរហ័ស ! មានមុខងារជាច្រើន៖ Chat, Call & Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ និងប្រើប្រាស់ប្រព័ន្ធអ៉ិនធើណែតក្នុងស្រុក Internet Local (Dix) ដែលធ្វើឲ្យ Call សំឡេងធានាច្បាស់ថ ជាងកម្មវិធីបរទេស និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

CoolApp ប្រើប្រាស់ប្រព័ន្ធ end to end encryption សុវត្ថិភាពទាំងអស់ គ្មានជនណាម្នាក់អាចមើលសាររបស់យើងបានឡើយ សូម្បីក្រុមហ៊ុនផ្ទាល់ក៏ដោយ !

Please Download CoolApp:
1. iOS version (iPhone & iPad)
https://apps.apple.com/kh/app/coolapp-messenger/id1617434516
2. Android version
https://play.google.com/store/apps/details?id=asia.coolapp.chat
3. Desktop version
https://coolapp.chat/desktop/
4. Mac iOS
https://coolapp.chat/desktop/