(ភ្នំពេញ)៖ បញ្ហាសេដ្ឋកិច្ចបានក្លាយជាសមរភូមិវោហារសព្ទដ៏ក្តៅគគុក នៅក្នុងវេទិកាដេញដោលជាសាធារណៈលើកដំបូងរវាងបេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីរ គឺលោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ ដែលប៉ុនប៉ងវិលមកគ្រប់គ្រងសេតវិមានជាថ្មីតាមការបោះឆ្នោតនៅក្នុងខែវិច្ឆិកា ខាងមុខ។ ក្នុងនោះលោកស្រី ហារីស បេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ បានសំពងលោក ត្រាំ លើបញ្ហាពន្ធ ខណៈលោក ត្រាំ បេក្ខភាពរបស់គណបក្សសាធារណៈរដ្ឋ បានវាយបកលើបញ្ហាអតិផរណា ដែលអាមេរិកំពុងពើបប្រទះ។

តាមរយៈការជជែកដេញដោលនេះ បញ្ហាសេដ្ឋកិច្ចគឺជាអ្វីដែលបេក្ខជនទាំង២ កំពុងតែប្រកួតប្រជែងគ្នាដើម្បីដណ្ដើមតំណែងប្រធានាធិបតីអាមេរិកនាពេលខាងមុខ។

ដូច្នេះតើក្រៅពីបញ្ហាសេដ្ឋកិច្ច តើអាមេរិកនឹងមានការផ្ដាស់ប្ដូរយុទ្ធសាស្រ្តទៅរកអ្វីវិញ រវាងប្រធានាធិបតីដែលដឹកនាំដោយគណបក្សសាធារណៈរដ្ឋ និងប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ?

វាគ្មិន៖
• លោកបណ្ឌិត ការ ម៉ាធុល ៖ អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយ
• លោកគ្រូ ម៉ារ យ៉ារិទ្ធិ ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ