(ភ្នំពេញ)៖ សណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ គឺជាសណ្ឋាគារផ្កាយ៥ លំដាប់ពិភពលោកតែមួយគត់ ដែលនឹងទទួលបដិសណ្ឋារកិច្ចដល់ប្រតិភូ Gumball 3000 នៅភ្នំពេញ ដោយក្នុងនោះនឹងមានវត្តមានជនមានឥទ្ធិពល កំពូលតារាអន្តរជាតិ YouTubers និងកីឡាករល្បីៗជាច្រើនរូប មកពីជុំវិញពិភពលោក។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ជាសណ្ឋាគារដ៏ប្រណីតដែលស្ថិតចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញនេះ។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃនេះ តែងត្រៀមខ្លួនស្វាគមន៍ទទួលភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ហើយមាន ២៤៧បន្ទប់ ផ្ដល់នូវបទពិសោធន៍ស្នាក់នៅយ៉ាងល្អឥតខ្ចោះ, សាលប្រណីត ស្ប៉ាលំដាប់ពិភពលោក Jivapita Spa, ភោជនីយដ្ឋាននិងហាងកាហ្វេ ម៉ាឃីត កាហ្វេ (Market Café), ភោជនីយដ្ឋាន និងស្កាយបារ ហ្វាយហ្វាយ (FiveFive), រង្គសាល ដឺអាតទីក (The Attic), និងរង្គសាលក្រោមដី មេត្រូប៉ូល (Metropole) ផងដែរ។

ក្នុងចំណោមប្រតិភូ Gumball 3000 ទាំងអស់ ក៏មានកំពូលកីឡាករល្បីឈ្មោះ KEN GRIFFEY JR, PATRICE EVRA, JIMMY GRAHAM កំពូលតារាអន្តរជាតិ និងDJ ល្បីឈ្មោះ MARTIN 2SMOOVE, ANDY PURNEL, BUN B, និង CJ BEATZ ហើយក៏មានវត្តមាន YouTuber ល្បីៗដូចជា LAZARBEAM, ISHOWSPEED និង LACHLAN។ ពួកគេទាំងអស់ខាងលើនេះ សុទ្ធសឹងតែត្រូវបានទទួលបដិសណ្ឋារកិច្ចដោយសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ ក្នុងថ្ងៃនៃព្រឹត្តិការណ៍ Gumball 3000 នៅភ្នំពេញ។

ក្នុងនាមជាម្ចាស់ផ្ទះ យើងអាចទាញយកផលប្រយោជន៍ជាច្រើនអំពីព្រឹត្តិការណ៍នេះ រួមមានការទាំងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក ក្នុងនោះបដិសណ្ឋារកិច្ចល្អ ក៏ជាកត្តាចម្បងមួយផងដែរ។ ដូច្នេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះទៅដល់ប្រតិភូ Gumball 3000 ដើម្បីរួមចំណែកផ្សព្វផ្សាយឥទ្ធិពលវិជ្ជមាននៃទេសចរណ៍ និងកម្ពុជាទាំងមូលទៅកាន់ពិភពលោក តាមរយៈការផ្ដល់ភាពងាយស្រួល បទពិសោធន៍ និងការចងចាំល្អៗដល់ភ្ញៀវអន្តរជាតិទាំងអស់។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ហើយសាធារណៈជនទាំងអស់អាចចូលរួមទស្សនា និងកម្សាន្តដោយសេរី៕