Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅឃុំពាមបាង ស្រុកស្ទោង

14-09-2024 14:55

(កំពង់ធំ)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារចម្រុះទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោងដឹកនាំដោយលោក ហួន ផល នាយសង្តាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំកម្លាំងចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចបាឡត រហូតដល់ចំណុចប្រលិចច្រកែង ស្ថិតក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រតិបត្តិការចុះបង្ក្រាបក្រុមការងារបានបង្ក្រាបដូចខាងក្រោម៖

*របាំងសាច់អួនក្រឡាញឹកចំនួន៤ របាំង ប្រវែង ១,២០០ម៉ែត្រ
*ឡុកសាច់អួនក្រឡាញឹកចំនួន៨ឡុក
*លប/លូ សាច់អួនក្រឡាញឹកចំនួន ៦មាត់
*បង្គោលឈើចំនួន ១,៥០០ ដើម
*ចាក់ត្រីស្រស់ចម្រុះចូលទន្លេវិញចំនួន ៨០០គីឡូក្រាម៕