(ព្រៃវែង)៖ ខេត្តព្រៃវែង គឺជាខេត្តមួយដែលអំណោយផលដល់ផ្នែកកសិកម្មដាំដុះទាំងស្រូវ និងដំណាំផ្សេងៗដោយគ្រាន់តែរយៈពេល៩ ខែឆ្នាំ២០២៤ បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាមសរុបមានចំនួន១,៨៧៣ ៩៣៦តោន (រួមទាំងស្រូវឆ្លងកាត់)។

តម្លៃស្រូវសើមជាមធ្យម ស្រូវ IR504-04 តម្លៃ ១១០០រៀលក្នុង១គីឡូក្រាម ស្រូវ OM5451 តម្លៃ១០២០រៀលក្នុ១គីឡូក្រាម ចំណូលសរុប៥៤២ ៩៤៣ ៩៥៥ដុល្លារ។ ដោយឡែក ក្នុងសប្តាហ៍នេះ សរុបមានចំនួន១០៣ ៦៧៤តោន ចំណូលសរុប២៩ ១៩១ ២៥៣ដុល្លារ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ថា ល្បឿនបង្កបង្កើនផលស្រូវដើមរដូវវស្សាគិតត្រឹមថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៤ ព្រោះសរុប ២៩០,៩៤៦ហិកតាស្រូវស្រាល ១៥៨,៦៦៥ហិកតា ស្រូវកណ្តាល១១៥,៧៧៨ ហិកតា ស្រូវធ្ងន់ ១៦,៥០៣ហិតា គិតជាភាគរយ ១១៦,៣៨% ប្រមូលផលសរុប១០៧,៣៦០ហិកតាគិតជាភាគរយស្មើរ ៣៦.៩០%។

លោកបានបញ្ជាក់ថា ផលប៉ះពាល់ដំណាំស្រូវដោយសារសត្វល្អិត (រុយស) ទៅលើផ្ទៃដីសរុប ៤៦,៨៥៩ ហិកតា ស្មើរ និង ១៦,១១% ក្នុងនោះអន្តរាគមន៍ ម្ចាស់ការ លើផ្ទៃដីសរុប ៣៩,៦៨២ហិកតាស្មើរនិង ៨៤,៦៨%។ស្តារឡើងវិញ លើផ្ទៃដីសរុប ៩,៥៣៩ហ.ត ស្មើនិង ៧៦,៩៧% ផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ទៅលើផ្ទៃដីសរុប ៧៥៣ ហិកតាស្មើរនិង ០,៣០% សង្គ្រោះបាន លើផ្ទៃដីសរុប ២៧១ ហិកតា ស្មើរនិង ៣៥,៩៩% ។

លោកប្រធានមន្ទីរកសិកម្ម បានបន្តថា ចំពោះផលិតកម្មដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សាគិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប១ ៥៩៨ ហិកតា ស្មើនឹង១៣៣,១៧%នៃផែនការ១ ២០០ហិកតា។ ប្រមូលផលសរុប១ ៣៨៥ហិកតា បរិមាណផលសរុប ២៣ ២៣៣តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្តែកដី លូ អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប៣ ៩៣៣ហិកតា ស្មើនឹង៧២,៨៣%នៃផែនការ៥ ៤០០ហិកតា។ ប្រមូលផលសរុប២ ៤៤២ហិកតា បរិមាណផលសរុប១៦ ៤៧៣តោន។

លោកបានបន្តថា បរិមាណផ្លែស្វាយស្រស់នាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សរុបមានចំនួន១០៣ ៧៣៤តោន (រួមទាំងស្វាយឆ្លងកាត់)។ តម្លៃផ្លែស្វាយជាមធ្យម ៤៩៨រៀលក្នុង១គីឡូក្រាម ចំណូលសរុប១៦ ១៧៦ ៨៩២ដុល្លារ។

សូមបញ្ជាក់ថា ការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម មានច្រកពីរសំខាន់ គឺច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្ថិតនៅក្នុងស្រុកព្រះស្ដេច និងច្រកទ្វារអន្តរជាតិកោះរការ ស្ថិតនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង៕