(កណ្ដាល)៖ លោក ឆាយ ឫទ្ធិសែន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្រ្ដីជំនាញ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងចំនួន៥ខ្សែ នៅស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាល។

ខ្សែទី១៖ ប្រវែង ២,០១គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ទទឹង ៥ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ១ម៉ែត្រ តភ្ជាប់ពីភូមិវិហារសួគ៌ត្បូង ទៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានលូមូលចំនួន ១៣កន្លែង។

ខ្សែទី២៖ ប្រវែង ០,៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ទទឹង ៥ម៉េត្រ ចិញ្ចើមសងខាងផ្លូវ ១ម៉ែត្រ តភ្ជាប់ពីភូមិឈូក ទៅភូមិថ្មី ឃុំសន្លូង ស្រុកខ្សាច់កណ្ដាល។

ខ្សែទី៣៖ មានប្រវែង ១,៣៤គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង មានទទឹងប្រវែង ៥ម៉ែត្រ ចិញ្ចើមសងខាងផ្លូវប្រវែង ១ម៉ែត្រ តភ្ជាប់ពីភូមិព្រៃចាស់ ទៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានលូមូលចំនួន ៥កន្លែង។

ខ្សែទី៤៖ ប្រវែង ៣,៩៨គីឡូម៉ែត្រ ទទឺង ៥ម៉ែត្រ ចិញ្ចើមសងខាងមានប្រវែង ១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ៣,១៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ០,៨៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិវត្តចាស់ ឃុំព្រែកដំបង ទៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល មានលូមូលចំនួន ៤កន្លែង។

ខ្សែទី៥៖ ប្រវែង ៦,៥៩គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសាខាងប្រវែង ១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBSTប្រវែង ៥,៣៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ១,២៦គីឡូម៉ែត្រ តភ្ជាប់ពីភូមិក្រោលគោ ឃុំសំបួមាស ទៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល មានលូមូលចំនួន ៣កន្លែង។

ក្នុងឱកាសចុះត្រួតពិនិត្យខ្សែផ្លូវនាពេលនេះ លោករដ្ឋមន្រ្តីបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដោយឯកឧត្តមបានបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋផងដែង។

លោកបានជម្រាបជូនពីការយកចិត្តទុកដាក់លើការស្ថាបនាផ្លូវជនបទរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ព្រមតាំងបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលជួយថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែង៕