(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមក្រាបថ្វាយបង្គំ ថ្លែងអំណរអរព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះវិសុទ្ធិមុនី សុខា សុចាន់ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មកោសលហ្ល័កខាំ ព្រះមេគណខេត្តស្ទឹងត្រែង និងព្រះចៅអធិការវត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ) ព្រះសមាជិកកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល (ប្រាំសែនរៀល) សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរព្រះគុណ៖