(ភ្នំពេញ)៖ លោក សោម ចិន ដែលជាអតីតយុទ្ធជន និងបច្ចុប្បន្នជាមណ្ឌលរាស្ដ្រមណ្ឌលកំពត បានអះអាងថា យុទ្ធជនជំនាន់មុនក្រោមការដឹកនាំបញ្ជាពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ហ៊ានលះបង់គ្រប់បែបយ៉ាង សូម្បីតែក្រុមគ្រួសារ ដើម្បីចូលរួមក្នុងដំណើរស្វែងរកការរំដោះជាតិចេញពីភ្លើងសង្គ្រាម។
តាមរយៈកិច្ចសម្ភាសអតីតយុទ្ធជនរូបនេះ បានសង្កត់ធ្ងន់ថា យុទ្ធជនកាលពីអតីតកាលដែលបច្ចុប្បន្នកំពុងកាន់តំណែងកំពូលៗ ទាំងក្នុងជួរកងយោធពលខេរមភូមិន្ទ និងនគរបាលជាតិនោះ សុទ្ធតែហ៊ានពលីក្នុងបេសកកម្មរួមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន។
លោកគូសបញ្ជាក់ថា ការឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធ កូន គឺស្ទើរតែគ្មានសង្ឃឹមថាបានមកជួបជុំគ្នាវិញឡើយ ព្រោះពួកគាត់គិតថា បើមិនខ្លួនឯងត្រូវពលីទេ ក៏ក្រុមគ្រួសារ ប្រពន្ធ កូន ត្រូវគេយកទៅសម្លាប់នោះដែរ។ ប៉ុន្ដែយុទ្ធជនទាំងអស់នៅតែហ៊ានពុះពារគ្រប់កាលៈទេសៈទាំងអស់ ព្រោះតែស្មារតីស្នេហាជាតិដ៏អង់អាចក្លាហាន។
សូមស្ដាប់ការលើកឡើងអំពីប្រវត្តិតស៊ូរួមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន ពីសំណាក់លោក សោម ចិន ខាងក្រោមនេះ៖