(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរយៈពេល៤ ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបិទបញ្ចប់ ជាមួយនឹងលទ្ធផលដ៏ល្អសម្រាប់វិស័យបរិស្ថាននៅក្នុងតំបន់។

រដ្ឋមន្ត្រីបរិស្ថានកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមនៃមហាអនុតំបន់មេគង្គ (GMS) នៅថ្ងៃនេះ បានគាំទ្រ ទាំងអស់គ្នា និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថានថ្មីរយៈពេល ៥ឆ្នាំ ដែលរួមមានសំណើសម្រាប់ជំនួយបច្ចេកទេស និងការវិនិយោគជាយុទ្ធសាស្រ្តដែលមានតម្លៃជាង ១ពាន់លានដុល្លារដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថាននៅទូទាំងតំបន់។ 

ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS 2030 ថ្មីសម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថានមានប្រធានបទអាទិភាពចំនួនបួន៖ ១) ពង្រឹងការឆ្លើយតបនឹងបញ្ហាអាកាធាតុនិងគ្រោះមហន្តរាយធម្មជាតិ ភាពធន់របស់សហគមន៍និងប្រព័ន្ធអេកូឡូស៊ី ២) គាំទ្រផ្លាស់ប្តូរការបញ្ចេញការបូនទាប ៣) ជំរុញសេដ្ឋកិច្ចចក្រា ពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការបំពុល ដោយចាត់វិធានការច្បាស់លាស់ ៤)ដាក់ចេញនូវវិធានការពង្រឹងការអនុវត្តការគ្រប់គ្រងធនធម្មជាតិ ស្តារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍។

ជាមួយគ្នានេះ ដើម្បីធានាបាននូវផលប៉ះពាល់ជាអតិបរមា ក្របខណ្ឌយុទ្ធសាស្រ្តក៏នឹងសង្កត់ធ្ងន់ទៅលើបញ្ហាស្នូលចំនួនបួនផងដែរ៖ i) ការលើកកម្ពស់ការចូលរួមរបស់យុវជន និងស្រ្តី លើភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយសម្រាប់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី ii) គាំទ្រការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បៃតង និងការបញ្ចេញកាបូនទាប (iii) ជំរុញការបង្កើតហិរញ្ញប្បទាន សមរាប់សេដ្ឋកិច្ចបៃតង ដោយការពង្រឹងវិធានការត្រួតពិនិត្យការបំពុល។ និង (iv) ការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន លើការរគ្រប់គ្រងធម្មជាតិ អភរក្សជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅប្រជាជនក្នុងតំបន់។

សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទីកក៏ត្រូវបានគាំពារ និងគាំទ្រដោយតំណាងនៃប្រទេសទាំងប្រាំមួយ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។

ដើម្បីបើកការចែករំលែកការអនុវត្តល្អបំផុត EMM6 បានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថាននៅថ្ងៃទី១០ និង១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង២០០នាក់ មកពីប្រទេស GMS និងដៃគូផ្សេងទៀត។ អ្នកចូលរួមសិក្ខាសាលាបានកំណត់អាទិភាពសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុមហាអនុតំបន់មេគង្គ។

ប្រធានបទសំខាន់ៗជាច្រើនផ្សេងទៀតត្រូវបានពិភាក្សា ហើយបញ្ហាអាទិភាពសម្រាប់សកម្មភាពត្រូវបានស្នើឡើង។ ក្នុងចំណោមទាំងនេះ (i) តម្រូវការសម្រាប់ការលើកកម្ពស់សិក្សារករបស់ប្រើប្រាស់ជំនួសប្លាស្ទិកប្រកបដោយនិរន្តរភាព និងការលើកកម្ពស់វេទិកាចែករំលែកចំណេះដឹងលើការគ្រប់គ្រងកាកសំណល់ និងសេដ្ឋកិច្ចចក្រា ព្រមទាំង (iii) ការផ្តល់ហិរញ្ញប្បទាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា និង (iv) ការបង្ហាញផ្តល់ហិរញ្ញប្បទានដល់ថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រុង ស្រុក និងសហគមន៍ ដើម្បីផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។

កិច្ចការសំខាន់ៗជាច្រើននាពេលខាងមុខសម្រាប់ប្រទេស GMS ទាំងអស់ ប៉ុន្តែ EMM6 បង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងរឹងមាំរបស់ភាគីទាំងអស់ ហើយដោយមានការគាំទ្រពី ADB និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បញ្ហាប្រឈមអាចត្រូវបានដោះស្រាយក្នុងលក្ខណៈទូលំទូលាយជាងមុន ដើម្បីជាប្រយោជន៍ដល់មនុស្សរាប់លាននាក់ដែលរស់នៅក្នុងតំបន់៕