Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីប្រកាស គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជិត៤លាននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែកញ្ញា

30-09-2016 08:08

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល២៩ ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ៦ល្ងាច មានប្រជាពលរដ្ឋខ្មែរចំនួន ៣,៩១៤,២០៨នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។

សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះ បោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕