(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលនឹងឆ្លងកាត់និងរៀបចំកម្មវិធីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥-១៦ ខែកញ្ញា ពិសេសនៅទីធ្លាបរិវេណសួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត។

សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលនឹងមានព្រឹត្តិការណ៍ពិសេសៗ និងយុទ្ធនាការជាច្រើនទៀតក្នុងនោះ ពោលគឺសុទ្ធតែនាំមកនូវប្រយោជន៍សម្រាប់វិស័យទេសចរណ៍ វប្បធម៌ សប្បុរសធម៌ និងកិត្តិនាមរបស់ប្រទេសកម្ពុជា៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖