(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ / រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៣ និងមុខសញ្ញាប្រើប្រាស់៦នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៥០ក្រាម និង៦កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប់១ករណី ឃាត់ខ្លួ៣នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប៣ករណី ឃាត់ខ្លួន៥នាក់ និងនគរបាលខេត្តកំពង់ចាម បង្ក្រាប២ករណី ឃាត់ខ្លួនម្នាក់៕