(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រកាសប្ដូរឈ្មោះ មន្ទីរកសិកម្មរាជធានី-ខេត្ត និងការដាក់បញ្ជូលខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ឲ្យស្ថិតក្រោមមន្ទីរកសិកម្មរាជធានី-ខេត្ត។
បើតាមសេចក្ដីប្រកាស ដែលអង្គភាព Fresh News នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសម្រេចថា «ត្រូវប្ដូរឈ្មោះ មន្ទីរកសិកម្មរាជធានី-ខេត្ត ទៅជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត»។
សេចក្ដីប្រកាស ក៏បានបញ្ជាក់ដែរថា «ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ត្រូវដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រង និងទទួលខុសត្រូវ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តវិញ»៕