(ភ្នំពេញ)៖ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេស ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗកន្លងទៅនេះ។

កម្ពុជា ជាប្រទេសទី២ នៅអាស៊ាន ដែលមានកម្មវិធីផ្ញើសារផ្ទាល់ខ្លួន បន្ទាប់ពីវៀតណាម មាន Zalo ដែលដំណើរការជាង១២ឆ្នាំមកហើយ ចំណែកសមាជិកអាស៊ានដទៃមិនទាន់មានកម្មវិធីផ្ទាល់ខ្លួនទេ។ កម្ពុជាមានបណ្តាញទំនាក់ទំនងសង្គម Chat ប្រកបដោយថាមពលរបស់ខ្លួន ដែលបង្កើតស្នាដៃដោយកូនខ្មែរ។

CoolApp និយាយច្បាស់ ផ្ញើសារលឿនរហ័ស ! មានមុខងារជាច្រើន៖ Chat, Call & Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ និងប្រើប្រាស់ប្រព័ន្ធអ៉ិនធើណែតក្នុងស្រុក Internet Local (Dix) ដែលធ្វើឲ្យ Call សំឡេងធានាច្បាស់ថ ជាងកម្មវិធីបរទេស និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

CoolApp ប្រើប្រាស់ប្រព័ន្ធ end to end encryption សុវត្ថិភាពទាំងអស់ គ្មានជនណាម្នាក់អាចមើលសាររបស់យើងបានឡើយ សូម្បីក្រុមហ៊ុនផ្ទាល់ក៏ដោយ !

Please Download CoolApp:
1. iOS version (iPhone & iPad)
https://apps.apple.com/kh/app/coolapp-messenger/id1617434516
2. Android version
https://play.google.com/store/apps/details?id=asia.coolapp.chat
3. Desktop version
https://coolapp.chat/desktop/
4. Mac iOS
https://coolapp.chat/desktop/