Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលារាជធានីភ្នំពេញ ស្នើឲ្យស្ថានទូតឥណ្ឌា សហការ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីប្រារព្ធខួបលើកទី ១៤៧ឆ្នាំ នៃ Mahatma Gandhi នៅថ្ងៃទី០២ តុលា

29-09-2016 21:04

(ភ្នំពេញ)៖ ​អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើឲ្យស្ថានទូតឥណ្ឌា ត្រូវសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីរក្សារបៀបរៀបរយ និងសណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលប្រារព្ធពីធី​ ខួបលើកទី១៤៧ឆ្នាំ នៃMahatma Gandhi នៅថ្ងៃទី០២ តុលាខាងមុខនេះ។

បើតាមលិខិត របស់សាលារាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ស្ថានទូតឥណ្ឌាបានស្នើមកសាលារាជធានី ដើម្បីសុំប្រារព្ធ ពិធីខួបលើកទី១៤៧ឆ្នាំ នៃMahatma Gandhi ស្ថិតនៅបរិវេណសួនច្បារខាងកើត ស្ពាននាគ ក្នុងមូលដ្ឋានសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនតាមសំណើរ។

ក្នុងលិខិតដដែល បានបញ្ជាក់ថា ស្ថានទូតឥណ្ឌា ត្រូវចូលរួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចដើម្បីរក្សារបៀបរៀបរយ និងសណ្ដាប់ធ្នាប់ សាធារណៈ ក្នុងពេលប្រារព្ធពិធី៕