(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គឺខុសពីរាល់ឆ្នាំសម្រាប់អតិថិជនដែលតែងតែគាំទ្រ និងប្រើប្រាស់ខ្នរសម្រាប់ចម្អិនម្ហូប គ្រប់កម្មវិធី ពិសេសស្ដ្រីមេផ្ទះតែម្ដង។
ជាក់ស្ដែងអតិថិជនម្នាក់ជាអ្នកឈ្នះរង្វាន់មួយរូបក្នុងចំណោមអតិថិជនជាច្រើននាក់ផ្សេងទៀត ដែលមាន ឱកាសឈ្នះរាប់ពាន់រង្វាន់ ពីផលិតផលម្សៅស៊ុបខ្នរ សរុបជាទឹកប្រាក់ចំនួន២៦៥លានរៀល គឺអ្នកមីង វ៉ាន់ សុខុម គាត់សប្បាយចិត្ត និងរំភើបជាងរាល់ឆ្នាំ ដោយសារតែគាត់បានឈ្នះរង្វាន់ជាទឹកប្រាក់ ពីការប្រើប្រាស់ម្សៅស៊ុបខ្នរ។
អ្នកមីង វ៉ាន់ សុខុម បាននិយាយថា«ខ្ញុំសប្បាយចិត្តណាស់ដែលឈ្នះរង្វាន់១០ម៉ឺនរៀល ពីម្សៅស៊ុបខ្នរចំរដូវបុណ្យភ្ជុំនេះ ព្រោះវាអាចជួយការចំណាយបានខ្លះ»។ អ្នកមីង វ៉ាន់ សុខុម មានអាយុ ៥៥ឆ្នាំ រស់នៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល បានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន១០ម៉ឺនរៀលពីម្សៅស៊ុបខ្នរ។
ចំណែកឯបងស្រី ពុធ វឌ្ឍនា ដែលជាចុងភៅប្រចាំគ្រួសារ ហើយជាអ្នកលក់គុយទាវនៅទីក្រុងភ្នំពេញ ក៏នឹកស្មានមិនដល់ថា គាត់ក៏បានឈ្នះរង្វាន់ បានលើកឡើងថា«មុនដំបូង ខ្ញុំអត់ជឿដែរ តែខ្ញុំបើកមើល ខ្ញុំបញ្ជាក់សួរប្ដីខ្ញុំម្ដង ហើយប្តីខ្ញុំថា ប្រហែលជាមិនមែនត្រូវទេ ។ ខ្ញុំអត់អស់ចិត្ត ខ្ញុំមកសួរអ្នកលក់ អ្នកលក់ថាត្រូវ ពេលនេះខ្ញុំសប្បាយចិត្តណាស់ ដែលបានត្រូវ១០ម៉ឺនព្រោះអត់ដែលត្រូវរង្វាន់សោះតែម្តង»។
នារដូវបុណ្យភ្ជុំនេះ ក្រុមហ៊ុនយូនីលីវើកម្ពុជាចែកចាយផលិតផលម្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរ ជាស្លាកយីហោលំដាប់ថ្នាក់ពិភពលោក ហើយក៏ជាផលិតផលដែលប្រជាជនខ្មែរ និយមចូលចិត្ត អាចទទួលបានរង្វាន់ប្រាក់លានរៀល ដែលចូលរួមធ្វើ ឲ្យការជួបជុំក្រុមគ្រួសារ របស់ប្រជាជនខ្មែរកាន់តែរីករាយក្នុងរដូវបុណ្យភ្ជុំនេះ។
រង្វាន់ដែលផ្តល់ជូនមាន៣ប្រភេទ គឺ៥លានរៀល ១លានរៀល និង១០ម៉ឺនរៀល សរុបទឹកប្រាក់ចំនួន២៦៥លានរៀល។ ការប្តូររង្វាន់ចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០១៦ខាងមុខនេះ៕