(ភ្នំពេញ)៖ នៅវេលាម៉ោង១៩:០០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ មានករណី ហិង្សា រវាងលោកសង្ឃ និងសង្ឃ នៅវត្តសាមគ្គីរង្សី ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតដេញកាប់គ្នាបណ្តាលឲ្យ រងរបួសព្រះសង្ឃមួយអង្គដេរ៤ថ្នេរ។
លោកសេង សាញ់ចៅសង្កាត់ ស្ទឹងមានជ័យ និងកម្លាំងសមត្ថកិច្ចនគបាលប៉ុស្តិ៍ រួមនិងលោកគ្រូព្រះចៅអធិការវត្តកំពុងតែ ធ្វើការករណីនេះហើយ។ ព្រះសង្ឃរងគ្រោះព្រះនាម ថាច់ ញឹង ព្រះជន្ម១៩ ព្រះវស្សាគង់នៅក្នុងវត្ត រងរបួសបែកព្រះកេស ចំនួន៤ថ្នេរ៕