(ព្រះសីហនុ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់អូរឈើទាល ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាច្រើនរូបផងដែរ។

គួរបញ្ជាក់ផងដែរថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានទំហំដី ១៦,២ហិចតា និងមានអាងប្រព្រឹត្តកម្មចំនួន០៨ ដែលមានសមត្ថភាពអាចច្រោះសម្អាតទឹកកខ្វក់បាន ៦ ៩០០ម៣/ថ្ងៃ ព្រមទាំងបណ្តាញលូរបស់ស្ថានីយ មានប្រវែងសរុប ៦៥,៧៣គីឡូម៉ែត្រ៕